ខ្សេនីយ៉ា ស៊ីម៉ូណូវ៉ា ៖ អ្នកគំនូរខ្សាច់
ខែកញ្ញា 8, 2010 បញ្ចេញមតិ
ខ្សេនីយ៉ា ស៊ីម៉ូណូវ៉ា (Ксенія Симонова) កើតនៅថ្ងៃទី២២ មេសា ១៩៨៥។ នាងជាអ្នកគូរគំនូរសញ្ជាតិអ៊ុយក្រែន។ លក្ខណៈពិសេសរបស់គំនូររបស់នាងគឺ ការប្រើខ្សាច់ក្នុងការគូររូបដូចពិត និង ទេពកោសល្យក្នុងការគូររូបជាច្រើនផ្ទាំងបន្តបន្ទាប់គ្នា បង្កើតជាខ្សែរឿងមួយដែលធ្វើអោយអ្នកទស្សនារំជួលចិត្ត។
ស៊ីម៉ូណូវ៉ា បានចាប់ផ្ដើមគូរគំនូរខ្សាច់ បន្ទាប់ពីមុខជំនួញរបស់នាងរលំ ដោយសារវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០០៨។ នាងបានវឹកហាត់គូរគំនូរបែបនេះមិនដល់មួយឆ្នាំផង នាងក៏បានជាប់ជាជើងឯកឆ្នាំ២០០៩ក្នុងកម្មវិធីទូរទស្សន៍អ៊ុយក្រែន Ukraine’s Got Talent។
ស្នាដៃដែលធ្វើអោយនាងជាប់ជាជើងឯក ជាខ្សែជីវចល រ៉ាយរ៉ាប់អំពីជំវិតដ៏ជូរចត់នៅក្នុងសម័យសង្គ្រាមលោកលើកទី២។ គួរបញ្ជាក់ផងដែរថា ប្រជាជនអ៊ុយក្រែនចំនួន១ភាគ៤ បានបាត់បង់ជីវិត ក្នុងសង្គ្រាមលោកលើកទី២។
ស៊ីម៉ូណូវ៉ា បានឈ្នះបានប្រាក់ប្រហែល ១២,៥ ម៉ឺនដុល្លារអាមេរិច ក្នុងកម្មវិធីនេះ។ ឈ្មោះរបស់នាងក៏ចាប់ផ្ដើមល្បីទូទាំងពិភពលោក ហើយវីដេអូរបស់នាងដែលគេអាប់ឡូដដាក់យូធ្យូប បានទទួលកាលចូលមើលជាង១៥លានដង។
ខាងក្រោមនេះជាស្នាដៃខ្លះៗរបស់ស៊ីម៉ូណូវ៉ា។
«យើងនៅក្បែរជានិច្ច»
តើមានប៉ុន្មានអ្នកដែលអាចទប់ទឹកភ្នែកបាន ពេលមើលមកដល់ទីនេះ?

មតិថ្មីៗ