អេក្រង់ពាក់នឹងក្បាលដែលបញ្ចាំងរូបភាពដោយផ្ទាល់​ទៅលើរ៉េទីន

១៥ កញ្ញា ២០១០

នៅក្នុងពិពណ៌ Brother World Japan 2010 ក្រុមហ៊ុន Brother Industries បានបង្ហាញនូវឧបករណ៍ AiRScouter ដែលជាអេក្រង់​ថ្លា ពាក់ជាប់នឹងក្បាល និងបញ្ចាំងរូបភាពដោយផ្ទាល់ទៅលើ*រ៉េទីន*។

អេក្រង់នេះប្រើប្រាស់​«*ផលសំណល់រូបភាព*»​ ដោយផ្សាយពន្លឺដែលមានអាំងតង់ស៊ីតេល្មម​មិនធ្វើអោយប៉ះពាល់ដល់ភ្នែក និងដោយ​ផ្លាស់ប្ដូរទីតាំងពន្លឺដោយល្បឿនលឿន។ រូបភាពដែលត្រូវបាន​បាញ់បញ្ចាំងទៅលើរ៉េទីន ត្រូវចាប់ដោយចក្ខុវិញ្ញាណ ដែលធ្វើអោយ​រូបភាពនោះ​ហាក់ដូចជានៅអណ្ដែត​នៅពីមុខភ្នែករបស់យើង។

«ខ្ញុំឆ្ងល់ថា នៅពេលដែលគេលឺពាក្យ«អេក្រង់ថ្លាមើលធ្លុះ» តើគេគិតពីអេក្រង់ប្រភេទណា? អេក្រង់នេះផ្ដល់នូវគំហើញ​ដ៏អាថ៌កំបាំង ដែលផ្ទាំងថ្លាទំហំ១៦អ៊ីញអណ្ដែត​ចេញ​នៅចំងាយ១ម៉ែត្រពីមុខភ្នែកយើង ហើយយើងនៅតែអាចមើលឃើញ​ទេសភាពដែល​ស្ថិតនៅខាងក្រោយ​អេក្រង់នោះផងដែរ។»

«ជាបឋម យើងខ្ញុំសង្ឃឹមថា​អេក្រង់នេះនឹងត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម។ ដោយប្រើ AirScouter គេអាចមើល​*សៀវភៅណែនាំ*ជាដើម នៅពេលកំពុងធ្វើការ​នៅនឹងកន្លែង។ ផលប្រយោជន៍​ដែលយើង​ចំណេញ​បានពីនេះ គឺ​គេអាចកាត់​បន្ថយ​ពេលវេលាក្នុងការ​ប្ដូរទីកន្លែងចុះឡើង។ ហើយគេក៏អាច​ភ្ជាប់កាមេរ៉ា សំរាប់ថតរូបភាពនៅកន្លែង​កំពុងធ្វើការ​ហើយផ្ញើទៅកាន់​ការិយាល័យកណ្ដាល។ ធ្វើបែបនេះ គេអាច​ធ្វើការជាក្រុម ដោយទទួលបញ្ជា​ពីអ្នកជំនាញការ​នៅការិយាល័យ​កណ្ដាលបាន។»

«ក្រៅពីបំរើបំរាស់​នៅក្នុងវិស័យឧស្សាហកម្ម អេក្រង់នេះក៏អាច​ប្រើក្នុង*បច្ចេកវិទ្យាAR*ផងដែរ ដោយច្របាច់ពិភពពិត​និងពិភពប្រឌិត​បញ្ចូលគ្នា។ នាពេលអនាគត គេក៏អាចភ្ជាប់ស្មាតហ្វូនទៅAiRScouter ដើម្បីអោយគេអាច​មើលឃើញ​រូបភាពលើ​អេក្រង់*ស្មាតហ្វូន* នៅនឹងអេក្រង់របស់ AiRScouter នេះផងដែរ។»

«ជំហ៊ានដំបូង យើងមានបំណង​ដាក់លក់​អេក្រង់នេះ​ក្នុងបំរើរំរាស់​ឧស្សាហកម្ម​នៅជប៉ុន​ជាមុនសិន។ ជំហ៊ានបន្ទាប់​ យើងមានចំណង​នាំយកផលិតផល​នេះទៅដាក់លក់​លើទីផ្សារ​អន្តរជាតិ​ផងដែរ។»

——————————————————————————————————

យោង៖ http://www.diginfo.tv/2010/09/15/10-0184-r-en.php

ស្វែងយល់បន្ថែម៖ http://www.brother.com/en/news/2010/airscouter/index.htm

——————————————————————————————————

ពន្យល់ពាក្យ៖

  • រ៉េទីន៖ (Retina) ជាបន្ទះកោសិកា​ចុក្ខុវិញ្ញាណ ដែលស្ថិតនៅផ្ទៃខាងក្នុង​របស់គ្រាប់ភ្នែក។ ពន្លឺ​រូបភាព​ដែលចាំង​ចូលទៅក្នុងភ្នែក ទៅប៉ះជាមួយរ៉េទីន បង្កើតជាសញ្ញា​បញ្ជូនទៅខួរ​ក្បាល ហើយខួរក្បាល​ជាអ្នកបកប្រែសញ្ញា​នេះ។
  • ផលសំណល់រូបភាព៖ (Persistence of vision effect) ជាបាតុភូត​ដែលរូបភាព​ដែលចាំងចូលទៅក្នុង​រ៉េទីន​នៅជាប់នៅទីនោះ​រយៈពេលប្រហែល០,០៤វិនាទី ទោះជាវត្ថុពិត​របស់រូបភាពនោះចេញបាត់​ពីមុខយើងក៏ដោយ។
  • សៀវភៅណែនាំ៖ (Manual) សៀវភៅណែនាំពីរបៀបប្រើប្រាស់ បែបបទការងារ បែបបទពេលជួបបញ្ហា ជាដើម។
  • បច្ចេកវិទ្យាAR៖ (AR Technology) បច្ចេកវិទ្យាដែលជួយអោយ​គេមើលឃើញពិភពពិត​នឹងពិភពប្រឌិត​លាយបញ្ចូលគ្នា។
  • ស្មាតហ្វូន៖ (Smart phone) ទូរស័ព្ទដៃ​ដែលមានបញ្ចូល​មុខងារ​និង​បណ្ដាញ​ទូរគមនាគមន៍​ទំនើបៗ លើសពីទូរស័ព្ទដៃធម្មតា។ ឧ៖ Nokia N900, Sony Ericsson XPERIA, iPhone 4, Toshiba TG01 ជាដើម។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.