ម៉ាត្សឹស៊ីតា ខូណុស្កិ

ម៉ាត្សឹស៊ីតា ខូណុស្កិ

បងប្អូន​ប្រហែលជា​ស្គាល់ផលិតផលម៉ាក ប៉ាណាសូនិក (Panasonic) និង ណាស្យូណាល់ (National)។ តាមពិតម៉ាកទាំង២នេះ ជាម៉ាកពាណិជ្ជកម្ម​របស់ក្រុមហ៊ុនម៉ាត្សឹស៊ីតាអគ្គីសនី (松下電器 Matsushita Electric) ដែលទើបតែប្ដូរឈ្មោះ​ជាផ្លូវការមកជា​ក្រុមហ៊ុន​ប៉ាណាសូនិក​កាលពីខែតុលា​ឆ្នាំ២០០៨។ ថ្ងៃនេះ​ខ្ញុំសូម​សរសេរ​ពីជីវប្រវត្តិ​របស់​ស្ថាបនិក​ក្រុមហ៊ុន​លំដាប់ពិភពលោកនេះ គឺលោក ម៉ាត្សឹស៊ីតា ខូណុស្កិ (២៧ វិច្ឆិកា ១៨៩៤-២៧ មេសា ១៩៨៩)។

អាន ច្រើនទៀតនៃប្រកាសនេះ

ហុងដា សូអ៊ិជិរ៉ូ

ហុងដា សូអ៊ិជិរ៉ូ

ហុង​ដា សូអ៊ិជិរ៉ូ (本田 宗一郎, Honda Sōichirō) (១៧ វិច្ឆិកា ១៩០៦ – ៥ សីហា ១៩៩១) ជាវិស្វករ​ជប៉ុន​ និង ជា​ស្ថាបនិក​ក្រុមហ៊ុន​ហុងដា​ ដែលជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​និង​រថយន្ត​ដ៏​ល្បី​នៅលើ​ពិភពលោក។ លោក​បាន​បង្កើត​ឧស្សាហកម្ម​យានជំនិះ​ម៉ូតូ​នៅ​សម័យ​មួយ​ដែលគេ​គិត​ថា​មិនអាចទៅរួច គឺ​នៅពេល​ដែលមាន​ក្រុមហ៊ុន​ផលិតរថយន្ត​ធំៗ​ដូចជា​ហ្វដ និង ពើហ្សូ​បាន​កកើត​ហើយ។ នៅសម័យ​នោះ ក្រុមហ៊ុន​ធំៗ​ដែលបាន​កាន់កាប់​វិស័យ​ដឹកជញ្ជូន​មុននិងមានបទពិសោធ​ច្រើន​ក្នុង​វិស័យ​នោះ មិនចង់​អោយ​មាន​គូ​ប្រជែង​ថែមទៀត​ទេ។ គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី​ពាក់​កណ្ដាល​សតវត្សរ៍ទី២០​មក បុគ្គលម្នាក់​មិនអាច​មាន​លទ្ធភាព​បង្កើត​ក្រុមហ៊ុន​ផលិតកម្មធំៗ​ដូច​ក្រុមហ៊ុន​ហ្វដ​ទៀតទេ។

ប៉ុន្តែ​ហុងដា សូអ៊ិជិរ៉ូ​បានធ្វើ​បានសំរេច។ ហុងដា​ចាប់​បានចំនុចដែលថា​ជប៉ុន​ក្រោយ​សង្គ្រាម​នឹង​ត្រូវការ​យានជំនិះ​។ គាត់កើត​ចំសម័យ​ដែល​ជប៉ុន​ប្រែ​មុខមាត់​ពី​ប្រទេស​កសិកម្ម​មក​ប្រទេសឧស្សាហកម្ម។ គាត់​មាន​ចំនាប់​អារម្មណ៍​ខ្លាំង​ជាមួយ​នឹង​ម៉ាស៊ីន​ថ្មីៗ​សំរាប់​អនាគត ដូចជា​ម៉ាស៊ីនរថយន្ត ម៉ាស៊ីនបូម និងយន្តហោះជាដើម។ ពេលនៅកុមារ សូអ៊ិជិរ៉ូ​រត់​តាមឡានដែលគាត់​ឃើញ​ដំបូង​គេ​ក្នុងជីវិត ដើម្បី​តាមហិត​ផ្សែង​របស់វា។ ក្នុងមួយ​ជីវិត​របស់គាត់ គាត់មិនដែល​បំភ្លេច​ថ្ងៃនោះទេ។ វាជា​បទពិសោធន៍​ដែល​បានធ្វើអោយ​ជីវិតគាត់​ផ្លាស់​ប្ដូរ។ គាត់​បាន​និយាយនៅ​ពេល​ក្រោយ​ថា «ខ្ញុំ​ប្រឹង​រត់​ដេញ​តាម​ឡាន​នោះ​តាមដែលអាច​ធ្វើ​បាន។ ខ្ញុំ​មិនយល់​ទេថាតើ​វារត់​ដោយខ្លូន​វា​បានដោយ​របៀបណា។ នៅពេលដែល​វារត់​កាត់​មុខខ្ញុំ ខ្ញុំបានរត់ដេញតាម​វាដោយ​មិនដឹង​ខ្លួន​ថា​ហេតុអ្វី​ខ្ញុំ​ធ្វើបែបនេះ។» ។ គាត់​មិនមានឱកាស​ដេញទាន់​ឡាននោះ​ទេ ហើយបទពិសោធន៍​ជីវិត​នេះ​ក្លាយជា​និមិត្តរូប​ជីវិតគាត់។ គាត់តែង​តែ​ដេញតាម​អ្វីដែល​នៅគាត់​មិនអាច​ឈោងដល់។ នៅពេលដែលឡាន​នោះ​រត់​ទៅផុត​ទៅ គាត់​បានឈរធ្មឹង​ដើម្បីហិត​ផ្សែងឡាន​ ហើយពេលដែល​គាត់​រកឃើញ​តំនក់​ប្រេង​ធ្លាក់​ពីម៉ាស៊ីនឡាន គាត់លុតជង្គុង​ចុះ​ហើយហិត​ក្លិន​តំនក់ប្រេង​នោះ​។

ហុងដាជាមនុស្ស​ប្រកប​ដោយ​សុបិន្ត ហើយ​ប្រហែល​ដោយសារ​តែ​សុបិន្ត​នោះហើយ​ទើបធ្វើអោយ​គាត់​សំរេចជោគជ័យ​បែបនេះ។ នេះប្រហែល​ជាមូលហេតុ​ដែល​គេដាក់ឈ្មោះ​ម៉ូតូម៉ាក Honda Dream និង ពាក្យស្លោក​របស់​ក្រុមហ៊ុនហុងដាថា The Power of Dreams (ថាមពល​នៃសុបិន្ត)

ឡូហ្គោក្រុមហ៊ុនហុងដា

អាន ច្រើនទៀតនៃប្រកាសនេះ

លី ក្វាន់យូ

លី ក្វាន់យូ

លោកអ្នក​ប្រហែល​ជាធ្លាប់​លឺ​យ៉ាងហោច​ណាស់​ម្ដង នូវ​ឈ្មោះរបស់​លី ក្វាន់យូ (ដែលយ៉ាង​ហោចណាស់​ក៏​ប្រហែល​ជាមាន​សរសេរ​នៅក្នុង​សៀវ​ភៅសិក្សា​របស់​ក្រសួង​អប់រំ​ដែរ) និងច្បាប់ហាមប្រាម​ការទំពៀរ​ស្ករកៅស៊ូ​នៅសិង្ហបុរី​ដែលលោក លី ក្វាន់យូបានបង្កើត។ លោក​ជានាយករដ្ឋមន្ត្រីទី១​របស់ កូននាគនៅអាស៊ី សិង្ហបុរី។ បើយើង​ប្រៀបធៀប​សិង្ហបុរី​មុន​និងក្រោយ​ការកាន់អំនាច​របស់លី ក្វាន់យូ យើងពិតជា​មិនស្ញើច​សរសើរ​មិនបាន ចំពោះនយោបាយ​ដឹកនាំ​របស់លោក ដែលបានប្រែមុខ​មាត់​សិង្ហបុរី ជាប្រទេស​រីកចំរើន​ជាងគេ​មួយនៅអាស៊ី ទោះជាប្រទេស​នេះ​មានផ្ទៃដី​ដ៏តូច និងគ្មានធនធាន​ធម្មជាតិ​សោះ ដែលសូម្បី​តែទឹកសំរាប់​ផឹក ក៏ត្រូវ​ទិញពី​ប្រទេស​ជិតខាងដែរ។ លោកលីក្វាន់យូ ពិតជាបីតា​សិង្ហបុរី​បច្ចុប្បន្ន ដែល​ប្រជាជន​សិង្ហបុរីគោរពបំផុត។ គំរូ​ដឹកនាំ​របស់លីក្វាន់យូ លើទឹកដី​ចំរុះ​ជាតិសាសន៍នេះ អាចធ្វើជា​គំរូ​សំរាប់​អ្នកដឹកនាំ​ជំនាន់​ក្រោយ​រៀនសូត្រ​តាម។ អត្ថបទខាងក្រោមនេះ​នឹង​រៀបរាប់​ពី​ដំនើរជីវិត​របស់លី ក្វាន់យូ និងការកសាង​សិង្ហបុរីទំនើប​របស់លោក។

លោក លី ក្វាន់យូ (ជាភាសាអង់គ្លេស Lee Kuan Yew និងជាភាសាចិន 李光耀) កើតនៅថ្ងៃទី ១៦ កញ្ញា ១៩២៣។ លោក​ជា​នាយករដ្ឋមន្ត្រី​ដំបូង​បំផុត​របស់​​សាធារណរដ្ឋ​សិង្ហបុរី ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៩០។ បន្ទាប់ពីលោកចុះពីតំនែងក៏ដោយ លោក​នៅតែ​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ឋិពល​ម្នាក់​នៅ​សិង្ហបុរី​។

អាន ច្រើនទៀតនៃប្រកាសនេះ

អាល់ហ្វ្រិដ ណូបែល

អាល់ហ្វ្រិដ ណូបែល

កាលពីថ្ងៃទី​១០ ខែធ្នូ កន្លងទៅ ពិធីប្រគល់រង្វាន់​ណូបែល ត្រូវបានប្រព្រឹត្ត​ធ្វើ​នៅទីក្រុង​ស្តុកហូម ​ប្រទេសស៊ុយអែត។ រង្វាន់ណូបែល​ត្រូវបាន​មនុស្សលើលោកស្គាល់ថា​ជារង្វាន់​កិត្តិយស ខ្ពស់ជាងគេលើលោក​សំរាប់បុគ្គលដែលបាន​ផ្ដល់​ប្រយោជន៍​ឥតប្រៀប​បានដល់ពិភពលោក​និងមនុស្សជាតិ។ អាល់ហ្វ្រិដ​ ណូបែល ដែលជាស្ថាបនិក​រង្វាន់នេះ តាមពិតជាអ្នករកឃើញ​គ្រាប់បែក​ ដែលត្រូវគេប្រើ​ក្នុងសង្គ្រាម​សំរាប់សំលាប់​មនុស្ស។ រឿងនេះប្រហែលជាមានមនុស្សតិចណាស់​បានដឹង។ បើចង់ដឹងថា​ បុគ្គល​អាល់ហ្វ្រិដ ណូបែល នេះជាមនុស្ស​បែបណា និងថាតើរង្វាន់ណូបែល​មានមូលហេតុនៅពីក្រោយ​យ៉ាងណានោះ សូមអានអត្ថបទនេះចុះ។

អាល់ហ្វ្រិដ ប៊ែរណា ណូបែល (ភាសាអង់គ្លេស: Alfred Bernhard Nobel) កើតនៅថ្ងៃទី ២១​ តុលា ១៨៣៣ នៅស្តុកហូម ទទួល​មរណភាពនៅ​ថ្ងៃទី ១០​ ឆ្នូ ១៨៩៦ នៅ សង់រ៉េម៉ូ អ៊ី​តាលី។ គាត់​មាន​សញ្ជាតិ ស៊ុយអែត ។គាត់​ជា​អ្នកគីមីវិទ្យា វិស្វករ អ្នកស្រាវជ្រាវ​បង្កើត​វត្ថុ​ថ្មី អ្នក​ផលិត​អាវុធ និង​ជា​អ្នករកឃើញ​គ្រាប់បែក​។ គាត់​ជា​ស្ថាបនិក​នៃ​រង្វាន់ណូបែល​។ ជា​កិត្តិយស​ដល់​រូប​លោក​ ឈ្មោះលោក​ត្រូវ​បាន​​​ផ្តល់​ទៅ​ឈ្មោះ​ធាតុគីមី ណូបែលល្យូម

អាន ច្រើនទៀតនៃប្រកាសនេះ

ស៊ីន ស៊ីសាមុត

លោក​ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៥) គឺជា​អ្នកនិពន្ឋ​បទចំរៀង​និង​ជា​អ្នកចំរៀង​ខ្មែរ​ដ៏​ល្បីល្បាញ​​នា​​អំលុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០។ គាត់​មាន​រហ័សនាម​ថាជា អធិរាជសំលេងមាស។ លោក​ ស៊ីន ស៊ីសាមុត ទទួល​មរណភាព​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម នៅខែវិច្ឆិកា ១៩៧៥។ ភាពល្បីល្បាញ​របស់​លោក ស៊ីន ស៊ីសាមុត បាន​ពី​ទឹកដម​សំលេង​ដ៏​ក្រអួនក្រអៅ ពីរោះ​រណ្ដំចិត្ត គួប​ផ្សំ​នឹង​បទចំរៀង​មនោសញ្ចេតនា​គ្រប់​រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែល​ជា​ស្នាដៃ​និពន្ឋ​ផ្ទាល់​របស់​លោក។

អាន ច្រើនទៀតនៃប្រកាសនេះ